esta.vic.gov.au

ការហៅទៅលេខសូន្យបី (000) (Calling triple zero - Khmer)

ធនធានខ្មែរសម្រាប់ការហៅលេខសូន្យបី (០០០) (Khmer resources for making a triple zero call).

Khmer

អាជ្ញាធរទូរគមនាគមន៍សេវាកម្មសង្គ្រោះបន្ទាន់ (ESTA) គ្រប់គ្រងការហៅទូរស័ព្ទ លេខសន្យបីដង (000) នៅក្នុងរដ្ឋ វិចថូរៀ ហើយផ្តល់សេវាកម្មទទួល និងបញ្ជូនការហៅទូរស័ព្ទទៅកាន់សេវាកម្មសង្គ្រោះបន្ទាន់24ម៉ោង សម្រាប់ប៉ូលិស ក្រុ ពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះ

ESTA ក៏ផ្តល់សេវាកម្មទទួល និងបញ្ជូនការហៅទូរស័ព្ទសម្រាប់ការសង្គ្រោះបន្ទាន់ដែលគ្មានការគម្រាមកំហែងដល់ជីវិត ដែរ ដែលទាក់ទងនឹងព្រះភ្លៀង ឬទឹកជំនន់តាមរយៈទូរស័ព្ទលេខ 132 500

ជានិច្ចកាល សូមហៅទូរស័ព្ទ លេខសូន្យបីដងក្នុងគ្រាអាសន្ន។ គ្រោះអាសន្នជាស្ថានភាពធ្ងន់ធ្ងរ ចៃដន្យ ហើយជារឿយៗជាស្ថានភាពគ្រោះថ្នាក់មួយដែលតម្រូវឲ្យមានចំណាត់ការជាបន្ទាន់។ គ្រោះអាសន្ននេះរាប់បញ្ជូលទាំងគ្រោះថ្នាក់ដល់ជីវិត សុខភាព និង/ឬផ្ទះសម្បែង។

នៅពេលហៅទូរស័ព្ទ លេខសូន្យបីដងក្នុងគ្រាអាសន្ន អ្នកក៏អាចស្នើសុំអ្នកបកប្រែបានដែរ។ សូមមើលខាងក្រោមដើម្បីស្វែងរកព័ត័មានបន្ថែមស្រី ពីពេលណាត្រូវហៅទូរស័ព្ទ លេខសូន្យបីដង និងអ្វីដែលត្រូវរំពឹងទុកនៅពេលហៅទូរស័ព្ទ លេខសូន្យបីដងក្នុងគ្រាអាសន្ន។

ប្រសិនបើអ្នកមិនយល់ព័ត៍មាននេះទេ សូមស្នើសុំឲ្យសមាជិកក្រុមគ្រួសារ មិត្តភក្ដិ ឬក៍អ្នកជិតខាងជួយ។

Reviewed 16 March 2023

Was this page helpful?